១) ប្រសិនបើខ្ញុំធ្វើមិនបានល្អបំផុង អ្នកដទៃប្រហែលក៏មិនអាចល្អបំផុតដែរ
មនុស្សគ្រប់រូបតែងនិយាយពីសារសំខាន់ អំពីការធ្វើរឿងដែលខ្លួនស្រលាញ់ ប៉ុន្តែប្រសិនបើអ្នកជាមនុស្សម្នាក់ក្នុងចំណោមមនុស្សរាប់ពាន់នាក់ផ្សេងទៀត កំពុងតែធ្វើរឿងមួយដូចគ្នា ក្នុងវិធីតែមួយទៀតនោះ អ្នកប្រហែលជាមិនពេញចិត្តចំពោះលទ្ធផលនៅពេលទទួលបានវិញឡើយ។ ការធ្វើអ្វីតាមដែលខ្លួនស្រលាញ់ គឺជារឿងល្អ សម្រាប់ការចាប់ផ្តើមដំបូង ប៉ុន្តែត្រូវចាំថាមិនគួរត្រឹមតែចាប់ផ្តើមធ្វើនោះទេ ការបញ្ចប់វាទើបអ្នកជាអ្នកឈ្នះ ហើយត្រូវប្រឹងប្រែងឲ្យអស់ពីសមត្ថភាពនូវអ្វីដែលអ្នកធ្វើ។
២) ជោគជ័យគឺជាសកម្មភាពធ្វើយូរអង្វែង មិនមែនជា សកម្មភាពមួយរយៈពេលខ្លីឡើយ
ភាពជោគជ័យគឺជាល្បែងជីវិត ដែលអ្នកត្រូវលេងអស់មួយជីវិត ប្រសិនបើអ្នកមិនអាចនៅជាប់ជាមួយសកម្មភាពដែលអ្នកកំពុងធ្វើ ឲ្យបានច្រើនតាមដែលអ្នកអាចធ្វើបានទេនោះ នៅចុងបញ្ចប់អ្នកមិនអាចខ្លាចជាអ្នកឈ្នះពិតប្រាកដឡើយ។
៣) ខ្ញុំទទួលស្តាប់ដំបូន្មានអ្នកដទៃ ប៉ុន្តែខ្ញុំជឿទៅលើតែទស្សនៈវិស័យខ្លួនឯងតែមួយប៉ុណ្ណោះ
ភាពជោគជ័យ គឺជារឿងមួយដែលកើតឡើងដោយការសម្រេចចិត្តត្រឹមត្រូវ ។ ព័ត៌មាន អាចជាប្រភពចំណេះដឹងដ៏សំខាន់ ប៉ុន្តែសព្វថ្ងៃ មនុស្សរាល់គ្នាអាចទទួលបានព័ត៌មាន ដូចៗគ្នា។ ដូច្នេះវាអាចជួយឲ្យអ្នកមានការព័ទ្ធជុំវិញដោយ មនុស្សពូកែៗ ប៉ុន្តែនៅពេលដែលអ្នកក្លាយជាមេដឹកនាំគេ គឺជាពេលដែលអ្នកប្រើទស្សនៈរបស់អ្នក ហើយចុងក្រោយគឺខ្លួនអ្នកជាអ្នកជឿលើខ្លួនឯង។
៤) វាគ្មានតម្លៃក្នុងការប្រាប់នរណាម្នាក់ ពីអ្វីដែលពួកគេចង់លឺ
តម្លៃតែមួយគត់របស់អ្នកគឺប្រាប់ទៅកាន់មនុស្សដទៃនូវការពិត ជាពិសេស នៅពេលដែលរឿងនោះជារឿងដែលពួកគេមិនចង់លឺ។
៥) ប្រសិនបើនរណាម្នាក់ធ្វើរឿងដូចគ្នា អ្នកគួរប្រើវិធីផ្សេងខុសប្លែកពីពួកគេ
នៅពេលដែលនរណាម្នាក់ធ្វើរឿងដូចអ្នក ហើយក្នុងវិធីតែមួយទៀតនោះ មានន័យថាអ្នកមិនអាចឈ្នះបានឡើយ ព្រោះអ្នកនិងពួកគេជាមនុស្សតែមួយ ហើយដើរលើផ្លូវតែមួយជាមួយគ្នាទៀតផង។
៦) ការអនុវត្តតាមអ្នកដទៃ ធ្វើឲ្យខ្លួនឯងបាត់បង់ឱកាសដើម្បីដឹកនាំគេ
មិនថានៅក្នុងសហគ្រាសខ្នាតតូច ឬ ធំ ក្រុមហ៊ុន អង្គការ មិនអាចមានមេដឹកនាំច្រើនរូបឡើយ គឺមានតែម្នាក់គត់ ហើយតើអ្នកអាចជាបុគ្គលម្នាក់នោះបានឬ អត់អាស្រ័យលើអ្នក ប៉ុន្តែប្រសិនបើអ្នកជាមនុស្សដែលកំពុងដើរតាមគេ ហើយគិតថាខ្លួនឯងជាអ្នកដឹកនាំ នោះអ្នកកំពុងតែបរាជ័យ។







0 comments:
Post a Comment