About

Monday, December 21, 2015

ធ្វើម៉េចឱ្យមានការជឿជាក់លើខ្លួនឯង? សាកល្បងគន្លឹះទាំង ៥នេះ!


) កំណត់គោលដៅឲ្យច្បាស់លាស់
ចំណុចដ៏អាក្រក់មួយដែលធ្វើឲ្យមនុស្សខ្វះការជឿជាក់លើខ្លួនឯងនោះ គឺបណ្តាលមកពីគ្មានគោលដៅច្បាស់លាស់។ មិនថាធ្វើអ្វីៗនោះទេ ប្រសិនបើអ្នកមិនបានកំណត់គោលដៅ មានន័យថា អ្នកកំពុងដើរក្នុងទីងងឹត ដូច្នេះវាមិនចម្លែកទេប្រសិនបើដើរបុកនេះ បុកនោះ ព្រោះអ្នកមិនអាចមើលអ្វីឃើញទាំងអស់។គេអាចធ្វើការសង្កេតបានថា នៅពេលនរណាម្នាក់មិនបានកំណត់គោលដៅទេ អ្នកទាំងនោះតែងតែនិយាយអ្វីមិនច្បាស់លាស់ ហើយតែងប្រែប្រួលទៅតាមឥទ្ធិពលរបស់មនុស្សជុំវិញខ្លួន ជាហេតុធ្វើឲ្យពួកគេហាក់ដូចជា គ្មានទំនុកចិត្តក្នុងការសម្រេចការងារអ្វីឲ្យជោគជ័យឡើយ ប៉ុន្តែបើសិន នរណាដែលធ្វើអ្វីមួយ ប្រកបទៅដោយ គោលដៅច្បាស់លាស់ហើយនោះ ពួកគេមិនដែលរុញរាក្នុងសកម្មភាពឡើយ ព្រោះគោលដៅបញ្ជាក់យ៉ាងច្បាស់ថា ត្រូវដើរផ្លូវណា ហើយធ្វើវា​​ដើម្បីអ្វី។


) ចាប់ផ្តើមពីរឿងតូចទៅធំ
មនុស្សភាគច្រើនចូលចិត្តធ្វើអ្វីដែលធំហួសពីសមត្ថភាពរបស់ខ្លួន ជាហេតុធ្វើឲ្យបរាជ័យ ហើយនៅពេលបរាជ័យច្រើនដងនោះ វាធ្វើឲ្យពួកគេបាត់បង់ការជឿជាក់លើសមត្ថភាពខ្លួនឯងតែម្តង។ វាមិនយឺតពេលនោះទេ ក្នុងការសម្រេចគោលដៅបើទោះបីជា អ្នកផ្តើមធ្វើរឿងតូចៗក្តី ព្រោះ​​មានពេល លទ្ធភាពគ្រប់គ្រាន់ក្នុងការធ្វើ ហើយក្រោយមក​​អ្នកអាចផ្តើមរឿងធំៗដោយគ្មានបញ្ហា។

) សិក្សាឲ្យលម្អិតមុនពេលចេញជាសកម្មភាព
គ្មាននរណាម្នាក់អាចធ្វើអ្វីមួយបានល្អទេ ប្រសិនបើខ្វះចំណេះដឹង ការស្រាវជ្រាវឲ្យច្បាស់លាស់នោះ។ ដូច្នេះ ការជឿជាក់លើខ្លួនឯង ពិតជាមិនអាចកើតឡើងទេ ប្រសិនបើអ្នកមិនមានចំណេះដឹងគ្រប់គ្រាន់លើការងារដែលចង់ធ្វើ។ ជាក់ស្តែងណាស់ នៅពេលធ្វើបទបង្ហាញម្តងៗក្នុងថ្នាក់រៀន ប្រសិនបើក្រុមណាមួយ បានសិក្សាយ៉ាងលម្អិតអំពីប្រធានបទ និង រៀបចំដោយយកចិត្តទុកដាក់នោះ វាពិតជាគ្មានបញ្ហានោះទេ ព្រោះការធ្វើបទបង្ហាញនោះនឹងមានលក្ខណៈល្អប្រសើរដោយសារតែ សមាជិកក្រុមម្នាក់ៗមានការជឿជាក់លើសមត្ថភាពខ្លួនឯង។ ប៉ុន្តែប្រសិនបើពួកគេមិនបានសិក្សាលើប្រធានបទឲ្យលម្អិតទេ អ្នកទាំងនោះនឹងបង្ហាញពីអាការៈភិតភ័យ ហើយមិនអាចធ្វើបានល្អឡើយ មានន័យថា នៅពេលដែលមានចំណេះដឹងគ្រប់គ្រាន់លើអ្វីមួយហើយ វាគ្មានហេតុផលណាមួយដែលមិនអាចសម្រេចឡើយ។


) គិតវិជ្ជមាន
ការគិតពិតជាសំខាន់ណាស់ ព្រោះបើអ្នកគិតអវិជ្ជមាន នាំឲ្យសកម្មភាពរបស់អ្នកក៏អវិជ្ជមានដូចគ្នាផងដែរ។ នៅពេលដែលអ្នកមានអារម្ភថា អ្នកមិនអាចធ្វើបាន ទៅមិនរួចនោះ មានន័យថា អ្នកប្រាកដជាគ្មានទំនុកចិត្តលើខ្លួនឯងនោះទេ ហើយធ្វើអ្វីក៏មិនសម្រេចដែរ។ ផ្ទុយទៅវិញ ការគិតប្រកបដោយវិជ្ជមាន នឹងធ្វើឲ្យអ្នកមានការជឿជាក់ខ្ពស់លើខ្លួនឯង ព្រោះក្នុងលោកនេះគ្មានអ្វីដែលមិនអាចទៅរួចទេ ឲ្យតែយើងគិតថាទៅរួច។

) ទម្លាប់ប្រឈមនឹងបញ្ហា
ជាទូទៅ នៅពេលមានបញ្ហាកើតឡើងម្តងៗ មនុស្សភាគច្រើនមិនចង់ប្រឈមយូរនោះឡើយ ពោលគឺពួកគេតែងព្យាយាមគេចវេស ដើម្បីជៀសផុតពីការលំបាក។ ប៉ុន្តែអ្នកទាំងនោះមិនបានគិតទេថាពួកគេកំពុងតែសាងទម្លាប់បរាជ័យ កំពុងបំផ្លាញទំនុកចិត្តលើខ្លួនឯង។ ដូច្នេះ អ្នកមិនគួរព្យាយាមគេចចេញពីបញ្ហានោះទេ បើទោះបីជាស្ថិតក្នុងស្ថានភាពណាក៏ដោយ។ ជាការពិតណាស់ គ្មាននរណាម្នាក់មានអារម្ភចង់នៅជាមួយបញ្ហានោះទេ តែបើអ្នកព្យាយាមដោះស្រាយវាដោយអស់ពីលទ្ធភាពនោះ វានឹងក្លាយទៅជាទម្លាប់ដ៏ល្អក្នុងជីវិត ហើយអ្នកនឹងក្លាយទៅជាមនុស្សដែលពោរពេញទៅដោយ ការជឿជាក់លើខ្លួនឯងគ្រប់ពេល ជាពិសេសពេលជួបការលំបាកដែលអ្នកផ្សេងមិនអាចទ្រាំបាន


0 comments:

Post a Comment