About

Sunday, October 15, 2017

កុំបន្ទោសនាក់ដទៃដោយសារកំហុសរបស់ខ្លួន


-ស្បែកជើងរបស់ក្មេងតូចម្នាក់ ត្រូវបានរលកសមុទ្រនាំយកបាត់ទៅ...ក្មេងតូចរូបនោះ ក៏បានសរសេរនៅលើឆ្នេរខ្សាច់ថា”សមុទ្រគឺ ជាចោរ’’។ 
-នៅឯនាយសមុទ្រម្ខាងទៀត ប្រជានេសាទ នេសាទត្រីបានចំនួនយ៉ាងច្រើន...ពួកគាត់ ក៏បានសរសេរនៅលើឆ្នេរខ្សាច់ថា ’’សមុទ្រ គឺជាអ្នកផ្តល់គ្រប់យ៉ាងដល់ពួកគាត់’’។
-បុរសម្នាក់ លង់ទឹកសមុទ្របាត់បង់ជីវិត...ម្តាយរបស់គាត់ ក៏បានសរសេរនៅលើឆ្នេរខ្សាច់ថា’’សមុទ្រ គឺជាឃាតករ’’។ 
-បុរសវ័យចំណាស់ម្នាក់ បានជួបប្រទះគុជខ្ចង ដ៏មានតម្លៃមហាសាល...គាត់ក៏បានសរសេរនៅលើឆ្នេរខ្សាច់ថា ’’សមុទ្រ គឺមានក្តីមេត្តា’’។ 
-រលកសមុទ្របានបក់បោកមកលើឆ្នេរខ្សាច់ ហើយក៏បានលុបចោលការសរសេរទាំងអស់ ព្រមទាំងបន្លឺសំលេងខ្សឹបៗថា’’ចូរកុំទៅយកចិត្តទុកដាក់ ជាមួយនឹងការសរសេររបស់មនុស្សទាំងអស់នោះ ប្រសិនបើអ្នកជាសមុទ្រ’’។ 
**មនុស្សម្នាក់ៗ មានការគិតខុសៗគ្នា រឿងរាវជីវិតដែលឆ្លងកាត់មកក៏ផ្សេងៗពីគ្នា ដូច្នេះហើយកុំទៅជាប់ចិត្តផ្តិតអារម្មណ៍ជាមួយនឹងរឿងរាវគ្មានបានការកន្លងមក ចាញ់រឺក៏ឈ្នះ មានសង្ឃឹមរឺគ្មានសង្ឃឹម សុខរឺទុក្ខ គឺយើងម្នាក់ៗត្រូវទទួលយកដោយមានសតិនឹងស្មារតី។ មួយវិញទៀត ប្រសិនបើជីវិតមនុស្សម្នាក់ៗកើតមកសុទ្ធតែមានក្តីសុខ នឹងភាពងាយស្រួល មិនមែនចាប់ផ្តើមឡើងដោយការ ស្រែកយំនៅពេលចាប់កំណើតនោះទេ។
============
ដកស្រង់ពី:​ ព្រះចន្ទ​ - La Lune

0 comments:

Post a Comment