About

Saturday, December 19, 2015

​៧​ ដែល​មនុស្ស​គ្រប់​គ្នា​គួរ​រៀន​ពី​ភាព​ជោគជ័យ​



) ​​ពិភពលោកមិនខ្វល់ថា ​"​អ្នកជោគជ័យបរាជ័យទេ"​​
Thomas Wentworth "Tom" Wills ​ ​​​កីឡាករ​​​​​ដ៏ល្បីម្នាក់នៅសតវត្សទី១៩​ ​​និងជាអ្នកមានស្ដុកស្ដម្ភម្នាក់បាន​​លើកឡើងថា​ ​​ "នៅពេលអ្នកទទួលបានជោគជ័យវាហាក់បីដូចជាពិភពលោក​​កំពុងក្លាយជារបស់អ្នក។ ប៉ុន្តែបើអ្នកបរាជ័យវិញពិភពលោកហាក់​​​​បីដូចកំពុងចាកចេញ​​ឆ្ងាយពីអ្នក។នេះជាការយល់ខុសរបស់មនុស្ស​​មួយចំនួន។ ​​ ​​អ្វីដែលសំខាន់នោះ ​​​គឺត្រូវចាំថា​ ​មិនមែន​​ពិភពលោកជារបស់​​បុគ្គលដែលជោគជ័យ​​មិនជោគជ័យនោះទេតែការពិតនោះ​​ វាស្ថិតនៅលើអ្នកណាដែលមានទំនួលខុសត្រូវ​​លើជោគវាសនា​​ខ្លួនឯង"​


) ​ឧបសគ្គដ៏ធំបំផុត​​នៃភាពជោគជ័យរបស់មនុស្សគឺ "​ខ្លួនឯង"​
អ្នកជំនាញដដែល​​ ​បានលើកឡើង​​ថា​ ​​ "នៅពេលមួយដែលអ្នកទទួលស្គាល់ថា ​​អ្នកមិនស្ថិតនៅកណ្ដាល​​​ពិភពលោក​​ អ្នកនឹងដឹងថា ​​កត្តាសំខាន់ដែលធ្វើឲ្យអ្នក​​​​​មុជមិន​​ជ្រៅទៅមិនឆ្ងាយនោះ​ ​​​គឺឥរិយាបថខ្លួនឯង​" ​​ឧទាហរណ៍ថា​​​ អ្នកត្រូវ​​បណ្ដេញ​​​ចេញពីការងារ​​ ​​​អាជីវកម្ម​​របស់អ្នកបរាជ័យតើអ្នក​​ណាដែលធ្វើឱ្យខ្លួនឯងទទួលលទ្ធផលបែបនេះ? ​​​សួរខ្លួនឯងនិងគិតឱ្យច្បាស់ទៅមើល៍ថាគឺនេះមកពី​​​ខ្លួនអ្នកផ្ទាល់យ៉ាងណា? ​

Manas J.Saloi ជាអ្នកនិពន្ធល្បីឈ្មោះ​ ​​និងជាមហាសេដ្ឋី​​មួយរូបបានលើកឡើងថា​ ​ "វា​​​ហួសសម័យហើយដែល​​អ្នក​​គិតថា​​ ​​ឪពុកម្ដាយជាអ្នកធ្វើឱ្យ​​​អ្នក​​​ដើរផ្លូវខុស​​ ព្រោះថាអ្នកជាមនុស្ស​​​ចាស់ទុំ​​​អាចហោះហើរ​​​ដោយខ្លួន​​ឯង​​បានហើយ"​


) ជីវិតអ្នកគឺជារបស់អ្នក
Tom Wills ​បានអះអាងថា​ ​​​គ្មានអ្នកណា​​ម្នាក់​​នៅលោកយើងនេះ ត្រូវដាក់ជីវិតរបស់ខ្លួនឲ្យ​​ស្ថិតនៅក្រោមការចង្អុលបង្ហាញ បង្គាប់បញ្ជារបស់អ្នកដទៃនោះឡើយ ប៉ុន្តែ ក្រៅតែខិតខំបំពេញការងាររបស់អ្នក​ ​​​​​​អ្នកត្រូវធ្វើ​​​​ល្អ​​ និងចេះជួយគ្នាទៅវិញទៅមកជាមួយ​​​សហសេវិករបស់អ្នកសហគមន៍ហើយមិនចាំបាច់គិតនិងរំពឹងទុក​​​ថា​ ​​គេនឹងធ្វើអំពើល្អមកកាន់​​អ្នក​​វិញ​​​​នោះទេ។ទង្វើ​​បែបនេះនឹងជួយ​​​​អ្នក​​កសាងទំនាក់ទំនង​​ ទំនុកចិត្ត ដែលមនុស្សជាច្រើន​​​​​នឹងក្លាយ​​ជាបណ្ដាញដ៏រឹងមាំ​​របស់អ្នកហើយ​​អ្នកនឹង​​ទទួលបានកេរ្តិ៍ឈ្មោះល្អ​​ ​ហើយនោះគឺភាពជោគជ័យ។



) លាភសំណាងគឺជាផ្នែកមួយ​​​នាំឱ្យជោគជ័យ
លាភសំណាង​​​​ជាផ្នែកមួយនៃភាពជោគជ័យនេះបើតាមការអះអាងរបស់ Tom Wills​ ​​​​​​​​ក៏ប៉ុន្តែ​ ​​លាភសំណាងនោះ​​គឺអាច​​កើនឡើង​​​​ដោយសារឱកាសហើយវាមិនមែនរត់មករកអ្នក​​ដោយងាយៗនោះទេ​ ​ប៉ុន្តែអ្នកត្រូវចេះបង្កើតឱកាសឡើងឱកាសនោះហើយ ​​គឺជាសំណាងដ៏​​ថ្លៃថ្លា​​សម្រាប់អ្នក។អ្នកគួរ​​ពង្រីកការទំនាក់ទំនងដើម្បីអាជីពរបស់អ្នក​ ​និងត្រូវប្រឹងប្រែង​​កែ​​លម្អ​​ និងអភិវឌ្ឍជំនាញសមត្ថភាព​​របស់អ្នក​​ទើបធ្វើឱ្យ​​សំណាងអាចកើតមាន​​ បាន។​​​​​​​


) អ្វីៗនៅលើលោកមិនស្ថិតស្ថេរនោះឡើយ
នៅពេលដែលការងារអាជីវកម្មរបស់អ្នកដំណើរការល្អ​ ​​​​អ្នកបាន​​ប្រាក់ខែច្រើនបានចំណេញច្រើន​​​ ​​អ្នកអាចទិញផ្ទះ​ ​ឱ្យកូនរៀននៅសាលាថ្លៃ​​ ដែលជាក្តីប្រាថ្នា​​ធ្វើឲ្យអ្នកសប្បាយរីករាយ។ ​​កីឡា​​ករ Cricket ជនជាតិឥណ្ឌា​​​ Ankit Sharma​​ ​​លើកឡើងថា​ ​អ្វីៗទាំងអស់នៅលើលោកយើងនេះ​​​ ​មិនអាច​​នៅស្ថិតស្ថេរយូរអង្វែងជាអមតៈជាមួយយើង​​បានរហូតនោះឡើយ។


​) ​ការធ្វើ និយាយ និង ​​​គិតអ្វីៗដែលត្រឹមត្រូវ​​​​មិនប្រាកដថាជោគជ័យ​​នោះដែរ
អ្នកអាចបញ្ចប់ពីមហាវិទ្យាល័យ​​​ដ៏ល្បីហើយ​​ទទួលបានការងារដ៏ល្អមួយ ទន្ទឹមនឹងការ​​ខិតខំរបស់អ្នកធ្វើការ​​​ហួសម៉ោងរហូត​ ​ពេលខ្លះអ្នក​​ក៏មិនបានទទួលរង្វាន់​​ចំពោះការការខិតខំប្រឹងប្រែងទាំងនោះ​​​​ នេះគឺជារឿងធម្មតា ដែលមនុស្សមួយចំនួនអាចទទួលលទ្ធផលបែបនេះ ហើយបើអ្នករំពឹងតែលទ្ធផល​​ល្អមួយមកវិញ​​តែមួយមុខ​​មិនគិតពី​​ភាពបរាជ័យ នោះ​​ថ្ងៃណាមួយការខកបំណងរបស់អ្នកនឹងកើតមានឡើងជាក់ជាមិនខាន។


) កំណត់ឲ្យច្បាស់ពី​​និយមន័យនៃ​​ភាពជោគជ័យ
លោក​ ​​Mixon​ ​បានលើកឡើងយ៉ាងខ្លីថា​ ​ភាពជោគជ័យមិនមែនជាការរីករាយចំពោះ​​អ្វីដែលខ្លួនកំពុង​​​មាននោះទេ ហើយខ្លួនអ្នកតែម្នាក់ក៏មិនអាចធ្វើឲ្យភាពជោគជ័យ​​ផុសចេញឡើងបានដែរ។ យុគសម័យបច្ចេកវិទ្យាដ៏ជឿនលឿននេះ ទាមទារឲ្យអ្នកឈរនៅជ្រុងមួយដែលមនុស្សគ្រប់គ្នាត្រូវតែធ្វើការប្រស្រ័យទាក់ទងគ្នាទៅវិញទៅមក ពោលគឺមិន​​ត្រូវគិតថាអ្នកអាចធ្វើអ្វីៗដោយខ្លួនឯងបានដោយមិនចាំបាច់ពឹងពាក់ពី​​អ្នកដទៃនោះឡើយ។ ​​​ការសិក្សា ស្រាវជ្រាវ អាជីវកម្ម ការងារទាំងអស់នេះគឺជាអ្វីដែលអ្នកត្រូវ​​បង្កើតទំនាក់ទំនង ធ្វើការងារ​​រួមគ្នា ទើបចេញជាផ្លែផ្កានៃភាពជោគជ័យរបស់អ្នកបាន៕

0 comments:

Post a Comment