ដោយសសាតែពេលបច្ចុប្បន្ននេះសេដ្ឋកិច្ចមានការរីកចំរើន
និងមានការពេញនិយមក្នុងការទិញដី ឬផ្ទះដោយបង់រំលស់ព្រោះដោយសារពុំមានលទ្ធិភាពក្នុងការទិញដាច់។
ទន្ទឹមនឹងនេះដែរវាក៏មានអានិភ័យ(ការប្រថុយ)ខ្លះដែរ។
ដើម្បីការវិនិយោគដែលមានស្ថេរភាព
ពូកគាត់គួតែគិតគូទៅដល់ការកាពារ នៅពេលដែលពួកគាត់ជួបហានិភ័យណាមួយដោយយ:ថាហេតុ។ ក្រៅពីការគិតគួរដល់ការកាពារទ្រព្យសម្បត្តិ និងបំណុល
ក្នុងនោះរួមបញ្ចូលទាំងសុវត្ថិភាពផ្ទាល់ខ្លួនផង
និងការសន្សំសំរាប់គំរោងអនាគតរបស់ពួកគាត់រួមទាំកូនៗជាទីស្រលាញ់ផងដែរ។
តើពួកគាត់ធ្វើបែបណាដើម្បីការកាពារដែលមានប្រសិទ្ធិភាព
?
ការបង់រំលស់រាល់អចលនទ្រព្យ
និងរបស់ប្រើប្រាស់នាៗ គួតែគិតពីចំនូល និងចំណាយហើយនឺងការសន្សំមួយផ្នែក។
សំរាប់ការគិតគួផ្ទាល់ខ្លួនដើម្បីអោយច្បាស់ថា
ចំនូលដែលទទួលបានជាប្រចាំដែលបានដកចំណាយរួចហើយវាសមរម្យសំរាប់ការជ្រើសរើសយកវិធីបង់រយពេលវែង
ឬរយពេលខ្លីទៅតាមការចង់បាន៕
ចំណែកនៃការកាពារហានិភ័យ
មិនថាពួកគាត់នៅលីវ ឬមានគ្រួសារនិងមានកូនក្នុងបន្ទុកនោះទេ ពួកគាត់គួរតែមានការប្រុងប្រយ័ត្នជាមុនដើម្បីការពាររឿងរ៉ាវដែលអាចកើតមានទុកជាមុន។
នៅត្រង់ចំនុចនេះខ្ញុំយល់ថាមិត្តនាក់អានប្រាកដ់ជាមានការងឿងឆ្ងល់ជាក់ជាពុំខាន។
ខាងក្រោមនេះវាជាអ្វីដែលខ្ញុំចង់និយាយ*
ការបង់រំលស់ដែលជោគជ័យលុះត្រាណាតែពួកគាត់នៅមានសម្ថិភាពពេញលេញក្នុងការរកចំនូលតែប៉ុណ្ណោះ
តែបើគាត់បានបាត់បង់សម្ថិភាពហើយប្រាកដ់ជាជួបបញ្ហាទ្វេដង។ ធានារ៉ាប់រងអាយុជីវិត
នេះហើយគឺជាគន្លឹះនៃការកាពារ ប៉ុន្តែមិត្តនាក់អានច្បាស់ជាមានចំងល់ទៀតពុំខានថាការទិញធានារ៉ាប់រងវាជាចំណាយទេតើ
មេ្តចក៏ថាវាល្អសំរាប់ការប្រើប្រាស់សេវ៉ានេះទាំងខ្លួនកំពុងជាប់បំណុលទៅវិញ?
នៅប្រទេសដែលមានការអភិវឌ្ឍន៍ប្រជាជនគេបានប្រើប្រាស់សេវ៉ាធានារ៉ាប់រងយ៉ាងទូលំទូលាយ
ទាំងការធានារ៉ាប់រងអាយុជីវិតនិងទូទៅ ដោយសំដៅទៅដល់ការកាពារទ្រព្យសម្បត្តិ
អាយុជីវិត របស់ពួកគេរួមទាំងការសន្សំសំរាប់ការចូលនិវត្តនៅពេលដែលគាត់អស់លទ្ធិភាពក្នុងការរកប្រាក់ចំនូលផងដែរ។
ជាការពិតណាស់នាពេលបច្ចុប្បន្ននេះប្រជាជនកម្ពុជាយើងក៏កំពុងតែមានការគិតគូដល់សុខភាពនិងសុវត្តិភាពផ្ទាល់ខ្លួនផងដែរ។
ឥឡូវនេះមានក្រុមហ៊ុនធានារ៉ាប់រងេជាច្រើនដែងកុំតែដំណើរកានិងផ្តល់សេវ៉ាធនារ៉ាប់រងនៅក្នុងប្រទេសកម្ពុជាយើង។
ដូច្នេះមានន័យថាប្រជាជនយើងកំពុងតែមានការគិតគួដូចទៅនឹងប្រជាជនដែលនៅក្នុងប្រទេសអភិវឌ្ឍន៏ក្នុងពិភពលោកយើងនេះហើយ។
ការការពារដែលសំខាន់បំផុតគឺ
អាយុជីវិត ចំនូលអាចរកទៅបាននៅពេលដែកពួកគាត់នៅមានជីវិតនិងសមត្តិភាពពេញលេញតែប៉ុណ្ណោះ។
ដោយហេតុនេះហើយនាក់ទាំងអស់គ្នាគួរតែគិតគួដល់ការទិញធានារ៉ាប់រងអាយុជីវិតផ្ទាល់ខ្លួនពីក្រុមហ៊ុនណាមួយ
ដែលមានរួមបញ្ចូលទាំងការកាពារខ្ពស់ និងការសន្សំដែលមិនប៉ះពាល់ដល់ចំនូលប្រចាំថ្ងៃ
ដោយការកាត់បន្ថយរាល់ចំណាយឥតប្រយោជន៍មួយចំនួន
ហើយបង្វែរវាមកជាការទិញកញ្ចប់ធានារាប់រងណាមួយដែលអ្នកគិតថាសាកសមសំរាប់ជីវភាពផ្ទាល់ខ្លួនវិញ។
ព្រោះថាវាអាចជួយនិងការពារយើង ទោះពេលយើងរស់នៅជួបបញ្ហា
ឬរស់នៅដោយសុខសប្បាយក៏ដោយគឺយើងនៅតែទទួលបានផល់ពីការសន្សំនោះដដែល។
ករណីមានបញ្ហាដល់ថ្នាក់អសមត្ថិភាពក្នុងការរកចំនូល
ឬស្លាប់
ពួកគាត់នឹងបានសំណងផ្សេងៗសំរាប់ទ្រទ្រង់ជីវភាពគ្រួសាររួមទាំងការដោះបំណុលផ្សេងៗមួយចំនួនផងដែរ
គឺអាស្រ័យទៅលើ ខ និង ខណ្ឌ ដែលអាចទទួលនានការកាពារដែលបានព្រមព្រាងរវាងក្រុមហ៊ុនធានារ៉ាប់រង
នឹងអតិថិជន។
ប្រសិនបើពួកគាត់បានទិញសេវ៉ាធានារ៉ាប់រងក្នុងរយពេលកំណត់ណាមួយ
ដោយមានការកាពារផងនោះ ករណីដែលពួកគាត់សន្សំដោយសុខសប្បាយជាមួយនឹងក្រុមហ៊ុន គាត់នឹងទទួលបាននូវទឹកប្រាក់សរុបទាំងអស់ដែលពួកគាត់បានទិញការរ៉ាប់រងនោះមកប្រើប្រាស់តាមតម្រូវការវិញ
ដូចជាការដើរកំសាន្ត ការជួសជុលនិងធ្វើលំនៅដ្ឋានថ្មី ឬការសិក្សារៀនសូត្ររបស់កូនៗជាទីស្រលាញ់ជាដើម៕

















